សេចក្តីអំពាវនាវ! ប្រធាន គ.ជ.ប ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឈប់ទទួល និងប្រគល់អត្តសញ្ញាណបណ្ណ​ជូនពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត

FN ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក​ ប៊ុនហុក បានអំពាវនាវដល់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ នេះបើយោងតាមសេចក្តីអំពាវនាវរបស់ ប្រធានស្ថានប័ន គ.ជ.ប ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ប្រធាន គ.ជ.ប មានសង្ឃឹម យ៉ាងមុតមោះថា «អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញាវត្ថុ និងប្រតិបត្តិករឥណទានជនបទ សហការ តាមសេចក្តីអំពាវនាវ ក្នុងស្មារតីទទួលខុសត្រូវ ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ជាកំណត់»។ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបានធ្វើការព្រមាន នឹងដកហូតអាជ្ញាបណ្ណ គ្រឹះស្ថានធនាគារ … Continue reading សេចក្តីអំពាវនាវ! ប្រធាន គ.ជ.ប ប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឈប់ទទួល និងប្រគល់អត្តសញ្ញាណបណ្ណ​ជូនពលរដ្ឋវិញ ដើម្បីយកទៅប្រើប្រាស់ នៅថ្ងៃបោះឆ្នោត